សុខភាព

ប្រយោជន៏នៃដំនេកថ្ងៃ
ត្របកភ្នែកប្រែជាធ្ងន់ក្រោយពេលបរិភោគបាយថ្ងៃត្រង់រួចមែនទេ? អ្នកជម្នះមិនព្រមធ្មេចមួយស្រឡេតមែនទេ? ជាប្រការមិនធម្មតាសម្រាប់យើង ព្រោះតាមកម្មវិធីចិត្តសាស្ត្រ តម្រូវឲ្យយើងសម្រាកពីការងារនៅចន្លោះម៉ោង ១៣ និង១៥ ដែលជាពេលខួរក្បាលត្រូវការសម្រាក ដូច្នេះយើងគួរយកតម្រាប់តាមប្រជាជនអេស្ប៉ាញ ឬក្រិច ដោយដេកសម្រាក
ពេលថ្ងៃ និងបានសម្រាកយ៉ាងពិតប្រាកដ ជាពិសេសដំណេកពេលថ្ងៃ អាចជួយកំណត់ព្រំដែនសម្ពាធសរសៃឈាមក្រហម និងជួយឲ្យដំណើរនៃជីវសាស្ត្រប្រព្រឹត្តទៅយ៉ាងទៀតទាត់ ព្រោះថាការសម្រាក
ពេលថ្ងៃចំនួន ៣០នាទីជារៀងរាល់ថ្ងៃ អាចកាត់បន្ថយបញ្ហាជំងឺបេះដូង ទាក់ទងនឹងសរសៃឈាមបានដល់ទៅ ៣០%
តាមការសិក្សាស្រាវជ្រាវរបស់ពួកអាមេរិច និងអ៊ឺរ៉ុប ដំណេកពេលថ្ងៃអាចឲ្យ
យើងកើនកម្លាំង ពី៤ ទៅ៥ដង ដោយថ្វើឲ្យសាច់ដុំ និងខួរក្បាលបាត់អស់កម្លាំង
វិធីថែទាំភ្នែកសំរាប់អ្នកប្រើកុំព្យូទ័រ
សម្រាប់​អ្នក​ដែល​ធ្វើការ​ដោយ​ប្រើ​កុំព្យូទ័រ ជាប់​រហូត​នោះ អាច​បណ្តាល​ឲ្យ​ភ្នែក​
ស្ងួត​និង​ចុក​រួយ ជា​រឿង​ធម្មតា ដូច្នេះ​អ្នក​គួរ​យល់ ដឹង​វិធី​ថែទាំ​ភ្នែក​របស់​អ្នក ដើម្បី
បន្ទូរបន្ថយ​បន្ទុកដ​ល់​កែវភ្នែក : - សម្រូល​អេ​ក្រង់កុំព្យូទ័រ : ដាក់់​ឲ្យ​ឆ្ងាយ​ពី​ខ្សែ​ភ្នែក ប្រហែល​មួយ​បោះ​ដៃ ( មួយ​ហត្ថ ) ជាពិសេស អេក្រង់​កុំព្យូទ័រ ត្រូវ​នៅ​ស្មើរ​ត្រឹម​ខ្សែ​ភ្នែក - សម្រូល​ពន្លឺ​អេ​ក្រង់កុំព្យូទ័រ : កុំឲ្យ​ងងឹត​ពេក ឬ​គួរ​រក​ផ្ទាំងត្រង​ពន្លឺ មក​ប្រើ
 
- សម្រាក​ភ្នែក រាល់​៣០​នាទី​ម្តង : ដោយ​ការបិទ​ភ្នែក ៥​នាទី ឬ​មើល​ទៅលើ​ជញ្ជាំង​ពណ៌​ស និង ដើមឈើ​ពណ៌​បៃតង ក៏​អាច​ជួយ បានដែរ - ប្រើ​ទឹក​ត្រជាក់​ស្អំ​ភ្នែក : ជ្រលក់​ក្រណាត់​នឹង​ទឹក​ត្រជាក់ រួច​ពួត​សើម​ល្មម ដាក់​ស្អំ​ភ្នែក​៥​នាទី ជួយ​ធ្វើឲ្យ​ឈាម​ធ្វើចល​នាមក ចិញ្ចឹម​ភ្នែក និង​ជួយ​បន្ទូរ​សាច់ដុំ​ភ្នែក

វិធីសាស្រ្តក្នុងការចងចាំបានយូរ
ជាច្រើនលើក​ដែល​អ្នក​បានឃើញ​កូន​ក្រោក ពី​ព្រលឹម ម៉ោង៤:០០ដើម្បី​រៀន និង​ត្រៀម​ទៅ​សាលា ប៉ុន្ដែ​ចុងខែ​នៅតែមាន​លទ្ធផល​មិនល្អ​ហើយ​ត្រូវ​គ្រូ​និយាយថា កូន​អ្នក​ចាំមេរៀន!​ព្រោះតែ ពេល​គ្រូ​ហៅ​សូត្រ​មេរៀន រឺ​ប្រឡង​គឺអ្វីៗដែល​បាន​រៀន​ត្រូវ​ភ្លេច​អស់។ បើ​ដូច្នេះ​អ្នក​គួរតែ​ជួយ​កូន​របស់​អ្នក​ដោយ​វិធី​ខាងក្រោម ដើម្បីអោយ​ពួកគេ​ចងចាំ​បានល្អ។
ជាដំបូង​កូន​របស់​អ្នក​ត្រូវតែ​រក​កន្លែង​រៀនផ្ទាល់ខ្លួន​ដ៏​ស្អាត​ល្អ​មួយ។ ពេលនោះ​កូន​អ្នកនឹង​អាច​ប្រមូល ​អារម្មណ៍​ទៅ​លើ​​ការសិក្សា​ដោយ​គ្មាន​ការរំខាន​ពី​កត្ដា​ជុំវិញ។
វិធី​កំណត់​ទិសដៅ
នៅក្នុង​ខួរក្បាល​ក្មេង ​តែងតែមាន ខ័​ណ្ឌ​នៃ​ការចងចាំ​ពីរ​ដោយឡែក​ពីគ្នាខ័​ណ្ឌ​ទីមួយ​គឺ “ខ័​ណ្ឌ​ខ្ចី” ជា​កន្លែង​ដែល​ការចងចាំ​ត្រូវ​ប្រមូលផ្ដុំ នៅទីនេះ​មួយ​រយះពេល​ខ្លី ​រួច​ភ្លេច​ទៅវិញ(រយះពេល៥នាទី)។ ខ័​ណ្ឌ​ទី​ពីរគឺ“ខ័​ណ្ឌ​វែង”ជា​ខ័​ណ្ឌ​ដែល​អាច​ទទួលយក​ព័ត៌មានទាំងឡាយ និង​ម្តុំ​នៅទីនេះ និង​រក្សាទុក​បាន​រយះ​ពេល​វែងអាច​រហូតដល់​អស់​មួយជីវិត​ផង។
ព័ត៌មាន​មួយ​ត្រូវ​រក្សា​ក្នុង​រយះពេល​វែង​បើសិន ក្មេង​គិតថា​នឹង​ចាំបាច់​ក្នុងការ​ប្រើប្រាស់​នូវ ចំណេះដឹង ពេលនេះ​សំរាប់​អនាគត។ ឧទាហរណ៍ៈ​ពេល​រៀន​ពី​រូបមន្ដ​គុណ​រឺ​ចែក​អ្នក​គួរ​រំ​ពោះ​កូនៈ “បើ​កូន​រៀន​ចេះ​វិធីគុណ ចែក បូក​និង​សង ហើយ​នោះ​កូន​នឹង​អាច​គិតលុយ​បាន​ត្រឹមត្រូវ​ពេល កូន​ទៅ​ទិញ​របស់របរ​នៅ​ផ្សារ”រឺ បើ​ពេល​រៀន​ភាសា​អង់គ្លេស​វិញ​គួរ​និយាយថាៈ“ ពេល​កូន​រៀន​ចេះ​ភាសា​អង់ គ្លេ​ស​ពុក​ម៉ែ​នាំ​កូន​ទៅលេង​បរទេស​ហើយ កូន​ត្រូវ និយាយ​ភាសា​អង់គ្លេស​ដើម្បី​សួរ​ផ្លូវ​ណា។ ចំពោះ​មេរៀន​ដូចជា​ប្រ​វ​ត្ដិ​សាស្ដ្រ ផែនដីវិទ្យា.....ជាដើម ដែល​មិនមាន​ឥទ្ធិពល​បន្ទាប់​ផ្ទាល់​នោះ អ្នក​គួរ​ស្មាន​និង​ធ្វើការ​ដាក់ចេញ​នូវ​សំនួរ​ដែល​គិតថា នឹង ត្រូវ​សួរ​ដោយ​គ្រូ​ពេល​ថ្ងៃស្អែក។ ពេល​ក្មេង​ដឹងថា​អ្វីដែល​ឆ្លើយ​នៅ​ថ្ងៃស្អែក​នោះ​រាល់​ព័ត៌មាន ចាំបាច់​នឹងត្រូវ​រក្សា​ក្នុងការ​ចងចាំ​ដោយ Logic និង​បាន យូរ​ជាង។
វិធី​ប្រៀបធៀប
ខួរក្បាល​ដំណើរការ​គឺ​ទទួល​ព័ត៌មាន បន្ទាប់មក​បំ​ព្រួញ និង ផ្សាភ្ជាប់​បណ្ដា​ព័ត៌មាន​ទាំង​នោះមក​ម្ដុំ។ ដើម្បី​រក្សា​ព័ត៌មាន​អោយបាន​ល្អ​និង​មាន ប្រសិទ្ធភាព​ជាង​ក្នុង​រយះពេល​វែង​នោះ​កត្ដា​សំខាន់ គឺ​ខួរក្បាល ក្មេង​ត្រូវ​ចេះ​ត​ភ្ជាប់​ព័ត៌មាន​តាម​លំដាប់លំដោយ Logic និង​ចេះ​ប្រៀបធៀប​រវាង​ព័ត៌មាន​ថ្មី​និង​ចាស់។ព័ត៌មាន​ទើប​និង​ទទួលបាន ត្រូវដាក់​ចូល​តាម​ទំនាក់ទំនង និង ព័ត៌មាន​ចាស់។ ព័ត៌មាន​ថ្មី​ដែល​បន្ថែម​បដិសេធ រឺ​បញ្ជាក់​អោយព័ត៌មាន​ចាស់។ ដើម្បីអោយ​ក្មេង​ចងចាំ​បានល្អ​អ្នក​គួរតែ​ឧស្សាហ៍​ធ្វើការ​ប្រៀបធៀប​រវាង​ព័ត៌មានរឺ​របស់​ចាស់​និង​ថ្មី​ដែល​ក្មេង​ទើប​ទទួលបាន។
វិធី​រំលឹក​ឡើងវិញ
ការពិសោធ​អោយដឹងថាៈ​មនុស្ស​ធម្មតា នឹង​ភ្លេច៥០% ព័ត៌មាន​ដែល​ទទួលបាន​ក្នុង​រយះពេល៣០ នាទី​បន្ទាប់។ ៥០% នៃ​ព័ត៌មាន​នឹងត្រូវ​ភ្លេច​បន្ដិច​ម្ដង​ពីមួយថ្ងៃ។តែ​ព័ត៌មាន ទាំងនេះ​នឹង​អាច​រក្សា​បានយូរ​បើ​វា​ត្រូវគេ​រំលឹក​ជា ញឹកញាប់។ ពេល​កូន​ត្រូវ​រៀន​វិធីគុណ​ចែក.....អ្នក​ត្រូវ​រំលឹក​ឡើងវិញ​ក្រោយពី​កូន​រៀនចាំ ១០នាទី។ បន្ទាប់មក​ត្រូវ​រំលឹក​មុនពេល​ចូល​គេង ​នឹង​ពេលព្រលឹម​មុន​កូន ​ទៅ​សាលារៀន ។អ្នក​ត្រូវ​និយាយថា អ្នកនឹង​ពិនិត្យ​សួរ​ឡើងវិញ​នៅ​ថ្ងៃស្អែក រឺ​បី​ថ្ងៃ​បន្ទាប់ រឺ​មុន​ការប្រលង​ប្រចាំ​សប្ដាហ៍​នៅ​សាលា.....។ អ្នក​ក៏​គួរ​សួរ​កូន​នូវ​សំនួរ ក្នុង​មេរៀន​ថ្មី​ដែល ជាប់ទាក់ទង​និង​ចំណេះដឹង​មេរៀន​ចាស់​ផងដែរ.....។
ម្តាយ​ក៏ជា​គ្រូ
ធ្វើអោយ​កូន​ខំ​សិក្សា​ពុំមែន​ជា​រឿង​ពិបាក​ទេ​ជួន កាល​អ្នក​គ្រាន់តែ​អង្គុយ​ក្បែរ​កូន ពេល​គេ​រៀន​នៅ ផ្ទះ​គឺ​គ្រប់គ្រាន់​ហើយ​ដែល​កូន​អាចយ​ល់ពី​ភារកិច្ច​សិក្សា​របស់ខ្លួន។
១-លើក​ទឹក​ចិ​ត្ដ​ក្មេងៈ អ្នក​គួរ​និយាយ​នូវ​ពាក្យ​សរសើរល្អៗដែល​ត្រឹមត្រូវ​ចំពោះ​កូន។ក្រោយពី​ការរៀន​ប្រកបដោយ​ភាព​ស្ងៀមស្ងាត់​និង​តឹងតែង​ចូរ​ជូន​រង្វាន់​កូន​សំរាប់​នូវ​រង្វាន់​ណា​ដែលមាន​អត្ដ​ន័យ​ជា​សំណូក។
២-មានមុខ​គ្រប់ពេល​ដើម្បី​ឆ្លើយ​សំនួរ​កូនៈ អ្នក​គួរ​ធ្វើការ​រឺ​អាន​សៀវភៅ​ក្បែរ​កូន​កំពុង​រៀន។លើក​ទឹក​ចិ​ត្ដ​កូន​អោយ​ខំរៀន និង​ព្យាយាម​ដោះ ស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​មុននឹង​សុំ​ជួយ​ពី​អ្នក។ អ្វីដែល​នៅក្រៅ​សមត្ថភាព​កូន​អ្នក​គួរ​ពន្យល់​អោយ​ច្បាស់​និង​លើក ឧទាហរណ៍​សមស្រប​សំរាប់​កូន​ធ្វើ ដោយ​ខ្លួនឯង ដែល​អាចធ្វើឱ្យ ឯករាជ្យ​ជាង។
៣-បង្កើត​កាលវិភាគ​សិក្សា​សំរាប់​កូនៈ កូន​នឹង​គូស​ចំណាំ​នូវ​អ្វី ដែល​ត្រូវ​រៀន​ថ្ងៃស្អែក។ ភារកិច្ច​ត្រូវធ្វើ​គួរតែបង្កើត​ជា​ជំហ៊ានៗ អោយ​ក្មេង៤-ធ្វើ​សៀវភៅ​កំណត់ហេតុៈ វា​អាចជួយ​អោយ​កូន​ធ្វើ​ទៅតាម​ភារកិច្ច​ដែល​ត្រូវប្រគល់​តាមរយះ​សៀវភៅ​នេះ វា​ក៏​អាច​កត់​នូវ​លេខ​ទូរស័ព្ទ​របស់​មិ​ត្ដ​រួម​ថ្នាក់ រឺ​គ្រូ​ប្រចាំ​ថ្នាក់​ដើម្បី​ទាក់ទង​ពេល​ត្រូវការ...។
៥-ទាក់ទង និង​គ្រូបង្រៀនៈ គួរ​ជួប​គ្រូបង្រៀន​កូន​អោយបាន​ញឹកញាប់​ដើម្បី​ពិភាក្សា​ពី​ការសិក្សា​របស់​កូន និង​គំរោងផ្សេងៗទៀត​ដើម្បី​កូន.....។
អាហារធ្វើអោយស្បែកស្អាត