ស្នេហា​

ស្នេហាសំរាប់យុវវ័យ
1.មនុស្សដែលលួចស្រលាញ់គេមិនដឹងខ្លួន មិនខុសពីលេងបិទពួនជាមួយរូប
ចំលាក់នោះទេ។
2.មនុស្សដែលសប្បាយឈឺចាប់ដោយសេចក្ដីស្នេហាតែងរៀងចាលនឹងសេចក្ដី
ស្នេហានោះជាពុំខាន។
3.អ្នកដែលពុំទាន់មានវិប្បដិសារីក្នុងរឿងស្នេហាតែងតែព្យាយាមចង់ស្គាល់រស់
ជាតិនេះ។
4.ឋានសួគ៌ស្នេហ៍របស់បងគឺរាល់អ្វីដែលអូនមាន។
5.បងដឹងទេ! ចំនែកឋានសួគ៌របស់អូនការបបោសអង្អែលរបស់បងនោះហើយ។
6.ពេលខ្លះ មានតែសេចក្ដីស្នេហាតែមួយគត់ដែលជាកំលាំងជំរុញដ៏ខ្លាំងរបស់
យុវវ័យ។
7.មនុស្សមិនដែលគិតពីសេចក្ដីស្លាប់ទេ ក្រោយពីជំងឺសេ្នហាបានជៀតចូលខ្លួន។
8.មនោសញ្ចេនា ជាខឿននៃសេចក្ដីសេ្នហា។
9.សូមស្រលាញ់ខ្ញុំតិចៗ តែសូមអោយបានយូរ។
10.ចូលស្រលាញ់អ្នកដែលស្រលាញ់យើង ព្រោះជាអ្នកដែលស្រលាញ់យើងពិតជា
សុភមង្គលពិតប្រាកដ។
11.ចូលកុំភ្លេចថា ស្រលាញ់ជាប្រភពនៃទុក្ខ។
12.ស្រ្តីជាភរិយាពូកែធ្វើអោយប្ដីមានភាពតស៊ូដោយភាពអំនត់
13.អាវុធរបស់ស្រ្តីគឺការអប់រំផ្នែកចិត្តសាស្រ្ត សិក្សាតាមរយះសង្គមតាមបុគ្គលល្អ។
14.ខ្វះស្នេហាវិញ្ញាណក៏ចេះឈឺចាប់ដែរ។
15.សម្បត្តិដ៏ប្រសើររបស់បេះដូងគឺស្នេហា
16.អ្វីៗអាចដុះរឺ រលាយដោយសេចក្ដីស្នេហា
17.បុរសក្លាហានជាបុរសដែលយល់ពីកិត្តិយសរបស់ស្រ្តី
18.ខ្ញុំជឿថាសេចក្ដីល្អរបស់ខ្ញុំពិតជាអាចយកឈ្នះរូបសម្ហស្សរបស់អ្នកបាន
19.ទំហំនៃការយល់ចិត្តរបស់បងចំពោះអូនជារង្វាន់ដ៏ពិសិដ្ឋសំរាប់អូន។
20.លើលោកយើងនេះគ្មានចំរៀងណាដែលពិរស់ជាងសំលេងនឹងចង្វាក់បេះដូង
នោះទេ។
21.បុរស់បេះដូងមាសជាមនុស្សដែលថែរក្សាក្ដីស្នេហ៍ស្មោះលុះអវសាន្តជីវិត។
22.បើជាមនុស្សស្រីចូរកុំធ្វើអោយគេស្អប់
23.ស្នេហ៍ជាវិញាសាដួងចិត្តដែលយំនឹងសើចជាលទ្ធផលនៃការប្រលង
24.ស្រីល្អជាស្រីគេស្រលាញ់មួយជីវិត
25.ការប្រច័ណ្ទមិនមែនជាហេតុផលល្អដែលបង្ហាញពីការស្រលាញ់នោះទេតែ
ផ្ទុយទៅវិញគឺការយល់ពីស្ថានភាពប្រាកដរបស់គូជីវិតថាតើរាល់ទង្វើទាំងនោះ
ពិតជាផុសចេញពីបេះដូងគេពិតរឺយ៉ាងនោះ(រឺការយកចិត្តទុកដាក់រវាងគ្នានិងគ្នា)។
26.ហេតុអ្វីបានជាខ្ញុំស្រលាញ់គេ?ពីព្រោះខ្ញុំចង់អោយគេនោះជារបស់ខ្ញុំហើយខ្ញុំ
ជារបស់គេ។
27.សេចក្ដីស្រលាញ់របស់អ្នកពិតជាទុកសែនធំរបស់ខ្ញុំ ពេលដែលឃ្លាតពីខ្ញុំ។
28.ពេលវេលាដ៏ខ្លីគឺមាននយ័ណាស់សម្រាប់ជួបគ្នារវាងអូននឹងបងពេលវេលា
តិចតួចនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សេចក្តីស្នេហា។
29.សេចក្ដីស្នេហាជាសុរាដែលបុរស់និងស្ត្រីផឹកមិនចេះឆ្អែត។
30.សម្លរដដែលៗមិនធុញទេសម្រាប់ខ្ញុំបើសម្លរនោះនៅតែមានរស់ជាតិ។
31.ឆ្ងាញ់ មិនចាំបាច់ថាមានរស់ជាតិ គ្រប់មុខទើបថាឆ្ងាញ់នោះទេ។
32.ស្នេហាល្អូកល្អឺនគឺផ្សំឡើងពីចិត្តស្មោះស្មគ្រ័របស់គូស្នេហ៍ទាំងពីរជាចំនង អាពាហ៍ពិពាហ៍រឹងមាំគឺចងភ្ជាប់ដោយកត្តាសេដ្ឋកិច្ច។
33.ការរើសគូស្រកមិនអាស្រ័យលើថ្ងៃខែឆ្នាំកំណើតនោះទេតែសំខាន់លើការ
ពិនិត្យមើលពូជពង្ស (ក្រម ង៉ុយ)។
34.ស្រលាញ់កុំទៅញឹក រលឹកទើបទៅម្ដង។
35.ព្រះពុទ្ធមុនពេលត្រាស់ដឹងក៏មានស្នេហាដែរ។
36.ប្រពន្ធជាឧសថទិព្វធ្វើអោយប្ដីមានអាយុវែង។
37.ត្រឹមតែការញញ្ញឹមរបស់អូនក៏អាចធ្វើអោយបងមានអាយុវែងដែរ។
38.ចំរៀងដែលពិរោះគឺជាចំរៀងដែលមានទំនុកបទភ្លេងនិងខ្លឹមសារ
ពិរស់ផងដែរ។
39.ចំនងដ៏រឹងមាំសម្រាប់ចងប្រពន្ធខ្ញុំគឺភក្ដីភាព។


ស្នេហា៦យ៉ាងដែលគួរចៀសវាង
១  នារី “ធ្វើខ្លួន ធ្វើ​ស្បែក”
នាង​ត្រូវការ​ថែរក្សា​និង​កែ​សម្ផស្ស​តាម​គ្រប់ប្រភេទ​នារ​បែបនេះ​ពិតជា​ស្អាត​ណាស់។ ​មធ្យោបាយ។សក់​របស់​នាង​ធ្វើ ស្អាត​ជា​ដរាប​នាង​មិនដែល​បង្ហាញខ្លួន​ក្នុង​ទីសាធារណ​ដោយ​ពុំបាន​ធ្វើខ្លួន​នោះទេ។ នាង​ធ្វើ​និង​លាប​ក្រចក​យ៉ាងតិច​មួយ​សប្ដាហ៍​ម្ដង​នាង​ចូល ចិ​ត្ដ​ដើរ​លំហែកាយ​និង​ចូលទៅ​spaនិង​មាន​ម​ហិច​តា​ខាង​សំលៀកបំពាក់​ទាន់សម័យ​សម្ភារៈ​ទំនើប​និង​គ្រឿង​ម្ស៉ៅ​ក្រែ​ម​បរទេស.....។ ការវះកាត់​កែ​សម្ផស្ស​ជា​រឿង​មិន​ចម្លែក​ចំពោះ​នាង​ទេ។ធ្វើ​សុដន់​អោយ​រីក​ធំកំផើៗរឹតតែ​ធម្មតា​សំរាប់​នាង​ប្រសិន​នាង​ពិតជា​មាន​សុដន​តូច​មែន​នោះ​ហើយ ជា​ប្រាកដ​ណាស់​ដើម្បី​បំពេញ​ម​ហិច​តា​របស់​នាង​ប្រាក់​របស់​អ្នក​នឹងត្រូវ បន្ថយ​ខ្ទង់​ពី​ធនាគា​ដូច​ទឹក​ជ្រុះ​មិន​ខាន។ នារី​ប្រភេទ​នេះ​ស្រលាញ់​អ្នក​ខ្ពស់​តែ​ក្រោយមក​អ្នកនឹង​ត្រូវ​រងគ្រោះ ព្រោះ​នាង​អាច​នឹងដាក់​កំហុស​អ្នក​ថា​អ្នកជា​មនុស្ស​គិតតែ​ការងារ​មិន​គិតពី​មនោសញ្ចេតនា​ជាដើម។ នារី​ប្រភេទ​នោះ​មាន​ល្បិច​ពិសពុល​សម្បើម​ណាស់​ជួន កាល អាចធ្វើឱ្យ​សុភមង្គល-គ្រួសារ​អ្នក​ខ្ទេចខ្ទី​ដោយសារ​វត្ដ​មាន​ជា​ជន-ទី​បី.....។
២  នារី​ជា “សង្សារ​ចាស់”
ក្រោយពី​បែក​គ្នា​នារី​ពេល​ជួប​វិញ​អារម្មណ៍​អ្នកនឹង​ដូចជា​ឃើញ​ម៉ែ​មកពីផ្សារ​អញ្ចឹង។ នាង​នឹង​ជួយ​សំអាតផ្ទះ​អោយ​អ្នក​រួច​ដាំ​ស្ល​ជូន​អ្នក​ញាំ មុខម្ហូបថ្មីៗ រហូត​អ្នក​ចង់​ឱ្យគេ​នៅ​ទីនោះ​រហូត។ពេល​ឯកា​នឹងធ្វើ​ឱ្យ​អ្នក ភ្លេច​នូវ​មូលហេតុ​ដែល​ត្រូវ​ចែកផ្លូវ​គ្នា​ដើរ​កាលពីមុន​បន្ទាប់ មក​មិនយូរ ទេ​អ្នកនឹង​ដើរ​ដល់​គន្លង​ចាស់​ហើយអ្វីៗប្រាកដជា​អាក្រក់​ជាង​មិន​ទ្វេដង។
៣  សង្សារ​ចាស់​របស់​មិ​ត្ដ​ភក្ដិៈ
បើ​អ្នក​ពិតជា​ស្រលាញ់​មនោសញ្ចេតនា​មិត្តភក្ដិ​មែន​ចូរ​ជៀស​ឱ្យ​ឆ្ងាយ​ពី​សង្សារ​ចាស់​របស់​មិត្តភក្ដិ​អ្នក។ ទោះ​អ្នក​បានដឹង​រឺ​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការ បែកបាក់​របស់​ពួកគេ​ក៏ ដោយ។ ចូរ​គិតដល់​រឿង​ច្របូកច្របល់​ដែល​អាច​កើតឡើង​ពេល​អ្នក​ណាត់ជួប​ស្ដ្រី​ដែល​ធ្លាប់​នៅក្នុង​ដៃ​ជាមួយ​មិ​ត្ដ​ភក្ដិ​របស់​អ្នក។ប្រការ​នោះ​នឹងធ្វើ​ឱ្យ​បញ្ហា​មិត្តភក្ដិ​របស់លោក​ខ្សឹប ខ្សៀវ​ពី​រឿង​នោះ​ថា​អ្នកជា​មិត្តភក្ដិ​ខ្មោច​យក៍​អី​ទេ​ដែលនាំឱ្យ កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​ល្អ​ពីមុនមក​សាប​រលត់​មិន​ខាន។ ទោះជា​សម្ព័ន្ធភាព រវាង​ពួកគេ​បាន​ត្រូវ​កាត់ផ្ដាច់​តាំងពី​យូរ​រឺ​ពួកគេ​នៅមាន​ទំនាក់​ទំនងជា មិត្ត​រឺមួយ​គាត់​មាន​ស្រី​ថ្មី​មក​ជំនួស​រឺ​អត់​ក៏ដោយ​ក៏​តួនាទី​របស់​អ្នក គឺ​ត្រូវ​កុំ​ជ្រៀតជ្រែក​ចូលក្នុង​រឿង​នោះ​អោយសោះ។
៤  នារី​លក់​ស្រា​បៀរ:
ក្នុងចំនោម​ស្រី​ដែល​អ្នក​មិនគួរ​ទាក់ទង​ស្រី​លក់​ស្រា​បៀរ​គឺជា​ករណី​គួរ​ខ្លាច​បំផុត។ ចូរ​កុំ​ជឿ ថា​នាង​ប្រកប​របរ​នេះ​គឺ​ដើម្បី​យកប្រាក់​មក​បង់ថ្លៃ​សាលា ឱ្យ​អ្នក​បើទោះជា​នាង​ជានា​រី​ពុំ​សូវ​មានសំណាង​ក៏ដោយ។មិនឆាប់​អ្នកនឹង​ក្លាយទៅជា​របស់​នាង​តើ​អ្នក​គិតថា​អ្នក​អាច​ការពារ​នាង​អោយ​រួច​ពី​ក្រសែភ្នែក​ និង​កណ្ដាប់ដៃ​របស់​ពួក​បុរស​ល្មោភកាម​មួយចំនួន?ដល់ពេល​នោះ ក្នុង​បេះដូង​របស់​អ្នក​ពេញ​ពោរ​ដោយ​បន្លា​ព្រោះតែ​ឈាម​ប្រច័ណ្ឌ។
៥  ប្អូនស្រី​របស់​មិ​ត្ដ​ភក្ដិៈ
នារី​ដែល​អ្នក​យល់​ចិ​ត្ដ​បំផុត​គឺជា​នារី​ដែល​អូសទាញ​អ្នក​បំផុត​ហើយ​បើសិន​នាង​ជា​ប្អូនស្រី​របស់​មិ​ត្ដ​ភក្ដិ​អ្នក​ចូរ​ពិចារណា​អោយ​គ្រប់​ជ្រុងជ្រោយ ព្រោះ​ពេល​ប្អូនស្រី​ក្លាយជា​មិ​ត្ដ​ស្រី​អ្នកនឹង​ត្រូវ​ប្រឈម​នឹង​ភាពលំបាក​មួយចំនួន​ជាមួយ​ទំនាក់​រវាង​អ្នក​និង​បងប្រុស​នាង​ដែល ជា​មិ​ត្ដរស់​អ្នក​ដែរនោះ។ មាន​ពេល​ណាមួយ​នោះ​អ្នក-អាចមាន​បញ្ហា​ជាមួយ​សង្សារ​របស់​អ្នក​ដែលជា​ប្អូនស្រី​ជាទី​ស្រលាញ់​របស់គេ​ដែរ​ហើយ​អ្នក​រអ៊ូរទាំ​និង​និយាយ​មិនល្អ​ពី នាង​ពេល​នោះ​យើង​ជឿថា​បងប្រុស​នាង​នឹងមិន​ត្រឹមតែ​មិន​ស្ដ​ប់​ហេតុផល​នោះទេ ថែមទាំង​ជួយ​រំលែក​ទុក្ខ​របស់​ដោយ​កណ្ដាប់ដៃ​មិន​ខាន។
៦  លេខា រឺ អ្នក​ជំនួស​ការ​របស់​អ្នកៈ
មាន​មូលហេតុ​ជាច្រើន​ដែល​អនុញ្ញាតឱ្យ​អ្នក​បដិសេធ​មនោសញ្ចេតនា​ស្នេហា​របស់​នាង។ បើ​ទទួលយក​អ្នកនឹង​ដើរទៅ​កាន់​សភាព​មួយ​ដែលជា​ឧបសគ្គ​ធំ។ឧបសគ្គ​នោះ កើតឡើង​ក្នុងពេល​ស្នេហា​កំពុង​ផ្អែមល្ហែម​ទៀតផង​ព្រោះ​សម្ព័ន្ធភាព​នោះ​នឹង រាំងស្ទះ​ការងារ​របស់​អ្នកធ្វើ​ឱ្យ​អ្នក​ច្របូកច្របល់​ក្នុងការ​អនុវត្ដ ភារកិច្ច​ជាពិសេស​អ្នក​អាច​នឹង​ធ្វើការ​ប្រកបដោយ​អគតិ​ព្រោះ​ស្រលាញ់។រាល់ ក្រសែ​នេត្រា​នឹង​បាញ់​ឆ្ពោះទៅរក​អ្នក គេ​តាមដាន​រាល់​ជំហាន​នៃ​ការ​ប្រតិ​ប​ត្ដិ​ការងារ​របស់​អ្នកទាំងពីរ។ អាក្រក់​ជាង​នេះ​បើ​សម្ព័ន្ធ​ត្រូវ​បញ្ចប់​នោះ​អាច​នឹងត្រូវ រងគ្រោះ​ដោយសារ​នាង​គាស់​រំលើង​រឿង​របស់​អ្នក​ជា​មិនខាន.....។

១២យ៉ាងដែលបុរសគួរដឹង
មុនពេលស្រលាញ់ស្រី
១ នាងចំណាយពេលយូរៗលើការតុបតែងខ្លួនដែលអ្នកត្រូវ
ចំណាយពេលរង់ចាំ។
២ នាងជជីកសួររឿងផ្ទាល់ខ្លួនរបស់អ្នក។
៣ នាងប្រច័ណ្ឌអ្នកតែមិនព្រមសារភាព។
៤ នាងចង់បានកាដូក្នុងថ្ងៃជួបមុខគ្នាដំបូង។
៥​ ពេលនាងខឹងកុំខ្លាចក្នុងការទូរស័ព្ទទៅច្រើនដង
ទោះនាងមិនលើកក៏ដោយព្រោះថានាងចូលចិត្តរបៀបនេះ។
៦ កុំភ្លេចរកចំណុចល្អដែល នាងមានដើម្បីនិយាយសរសើរនាងហើយនាង នឹងដេកញញឹមនឹកដល់ អ្នក។
៧ កុំសួរនាំ នាងពីសង្សារចាស់។
៨ កុំនិយាយរំលឹកពី សង្សារចាស់របស់អ្នក។
៩ កុំស្គាល់ភ្លាម អួតពីស្ថានភាពហិរញ្ញវត្ថុអ្នកភ្លែតទុកអោយ
នាងដឹងខ្លួនឯងល្អ ជាង។
១០ កុំបន្តុះបង្អាប់បុរសដទៃចំពោះមុខនាងរឺនិយាយ
អាក្រក់ពីស្រីណាម្នាក់។
១១ កុំនិយាយពាក្យ ថាស្រលាញ់ងាយៗពេករហូតទាល់តែប្រាកដថានាង
កំពុងត្រូវការពាក្យនោះ។
១២ ឧស្សាហ៍បង្ហាញខ្លួនស្ងាត់ៗអោយនាងភ្ញាក់ផ្អើល
ក្នុងឱកាសពិសេសនានា។
នារី១០យ៉ាងដែលអ្នកត្រូវរត់គេច
១ ស្គាល់មិត្តអ្នកមុនហើយផ្ញើសារមកទាក់ទងអ្នកទៀត។
២ នាងខ្មាស់គេពេលយួរកន្ត្រកទៅទិញម្ហូប។
៣ នាងសុខចិត្តប្រមូលប្រាក់ចំណូលទំាងអស់ទៅចំណាយ
លើការថែសម្ផស្ស។
៤ នាងមិនចេញពីផ្ទះទេបើមិនបានតែងខ្លួនដល់ថ្នាក់ស៊ី
ដាច់គេដាច់ឯង។
៥ នាងធ្វើភ្នែកប៉ប្រឹមនិងម្ញិកម្ញ៉ក់ពេលឃើញប្រុសអ្នក
មានមកដល់។
៦ នាងអាចអូសទាញបានដោយសម្ភារៈម៉ាកថ្លៃៗ។
៧ អោយធ្វើអីក៏ធ្វើពេលដែលអ្នកមានប្រាក់។
៨ នាងមិនដែលគិតរឺត្រៀមលក្ខណៈសំរាប់ធ្វើម្តាយទេ
(
ខ្លាចខូចរាង ខ្លាចចាស់ ខ្លាចលែងមានបុរសចែចង់)។
៩ នាងគ្មានធម៌មេត្តាមានៈចងគំនុំ។
១០ នាងញៀនល្បែង។
បាទក្នុងចំណោមនារីខាងលើមុខតែមាននារីភាគច្រើន
ដែលមានរូបសំរស់ស្រស់ស្អាតរហូតដល់ថ្នាក់អ្នកមិន
តាមមើលមិនបានដោយសារនាងមិនចូលចិត្តការងារ
ផ្ទះទេហើយចំណាយពេលស្ទើរទំាងអស់នៅមុខ
កញ្ចក់និងហាងនានា។តែកាត់ចិត្តទៅសុភាពបុរសបើ
អ្នកមិនចង់យំដោយសារនាង!