Wednesday, September 29, 2010

រឿនកប្លែង

​​​រឿង​ ឈ្មោះអីក៏ដូចម៉្លេះ
ប៉ូលីសឃើញឡានមួយ  បើកទាំងយប់ស្ងាត់កាត់កុងត្រូល​ ប៉ូលីសក៏សុំឆែក។
ឡានឈប់ង៉ក់​ ប៉ូលីសសួរតៃកុងឡានថា: ដឹកស្អីហ្នឹង? តៃកុងឡានបានឆ្លើយ
ថា: បាតដឹកអាវុធនិងអាភៀន​ បាត។​ ពេលនោះស្រាប់តែប៉ូលីសបានព័ទ្ធពូ្រ
លុះឆែកបានសព្វគ្រប់ហើយអត់ឃើញអ្វីសោះ​ គឺឃើញតែមនុស្សពីនាក់ រួចប៉ូលីស​​ក៏សួរទៅកាន់តៃកុងឡាន: ម្នាក់នេះឈ្មោះអី? បាត!​ ខ្ញុំឈ្មោះអាវុធ។
ប៉ូលីសក៏សួរម្នាក់ទៀតថា:​ តើឯឈ្មោះអី? បាតខ្ញុំឈ្មោះ​ អាភៀន។
ប៉ូលីស​ក៏លាន់មាត់ថា ឈ្មោះអីក៏ដូចម្ល៉េះ!!!!!!!

រឿង​​​​​ ខំតែភ័យ
អ្នកបំរើកំពុងតែជូតសំអាតបន្ទប់ការិយាល័យ ស្រាប់តែឃើញលោកជំទាវ ដើរ
ចេញពីឡានមកមុខឡើងមាំចូលមកក្នុងបន្ទប់ការិយាល័យ ដៃម្ខាងកាន់ពីដុង
ទឹងមួយគួរអោយចំលែក។​ ដល់តុភ្លាមជំទាវក៏ដាក់ពីដុងទឹងលើតុរួចអង្គុយចុះ​
ហើយក៏ហៅអ្នកបំរើ ស្រាប់តែពេលនោះអ្នកបំរើប្រែទឹកមុចឡើងស្លាំង។

Tuesday, September 7, 2010

​ ​​​​ អំពីខ្ញុំឧស្សាហ៍

ថ្ងៃនេះខ្ញុំសប្បាយរីករាយ​ណាស់​ ដែលខ្ញុំ​បានបង្កើតweblog ថ្មីរបស់ខ្ញុំ។ខ្ញុំពិតជាមានមោទនភាពលើ
ខ្លួនឯងដែលអាចបង្កើតweblogផ្ទាល់ខ្លួនបាន។​ខ្ញុំឈ្មោះ ធឿន ឧស្សាហ៍ ជាសិស្សរៀននៅថ្នាក់ទី១១នៃវិទ្យាល័យព្រះអង្គឌួង។ខ្ញុំរស់នៅខេត្តព្រៃវែង។រាល់ថ្ងៃខ្ញុំរៀននៅមជ្ឈមណ្ដុលំ MLCដែលនៅទីនោះមានបង្រៀនដល់សិស្សទាំងអស់អំពីមុខវិជ្ជាដូចជាInternet, computer and Englishដែល
បានបង្រៀនដោយលោកគ្រូ​និងអ្នកគ្រូដូចជា​ លោកគ្រូ​​ បូ​ កុសល លោកគ្រូ​ ម៉ៅ មុន្នីរតនា អ្នកគ្រូ​ សុត​ ធីតា លោកគ្រូ​ សុង រដ្ឋពិសី លោកគ្រូ ញ៉ែម ដាលីន